top of page

រណ្តាប់សម្រាប់​ពិធីឡើងផ្ទះថ្មី មានលក្ខណៈដូចម្តេចខ្លះ?

ជាទូទៅទំនៀមទំលាប់ខ្មែរយើង ពេលសង់ផ្ទះថ្មីហើយ មុនចូលទៅរស់នៅក្នុងផ្ទះនោះ តែងតែរៀបចំពិធីមួយ ហៅថា «ពិធីឡើងគេហដ្ឋានថ្មី» ។

ក្នុងពិធីឡើងផ្ទះ​ ព្រឹទ្ធាចារ្យខ្មែរយើងតែងតែបាន​រៀបចំ រណ្តាប់សម្រាប់​ពិធីមង្គលនោះ​ មានបែបឧបកិច្ចដូចម្តេចខ្លះ?

ពិធីមង្គលនោះមានបែបឧបកិច្ចដូចតទៅ៖ រកស្ត្រីគួរជាទីរាប់អានចំនួន៦នាក់ ហើយប្រសិទ្ធនាមឈ្មោះថ្មីថា + នាងស្រី តំណាងឱ្យសិរី និងភាពត្រជាក់ត្រជុំ។ + ស្រីរតន៍ តំណាងឱ្យត្បូង ឬគ្រាប់ពេជ្រគ្រប់ប្រភេទ​ ឬតំណាងឱ្យអ្នកមុខអ្នកការ​ចរចារាក់ទាក់​ពេលភ្ញៀវមកចូលរួមឡើងផ្ទះ។ + នាងសួស្តី តំណាងឱ្យសិរីសួស្តី ជ័យមង្គល ភាពសុខក្សេមក្សាន្ត។ + នាងកែវ តំណាងឱ្យទ្រព្យសម្បត្តិ មាសប្រាក់ កែវកងហូរចូលជូនដល់ម្ចាស់ផ្ទះ។ + នាងគង់ តំណាងឱ្យភាពគង់វង្សទ្រព្យ និងជីវិតដល់ម្ចាស់ផ្ទះ។ + នាងជ័យ តំណាងឱ្យអ្នកនាំជោគជ័យគ្រប់ប្រការ​ដល់ម្ចាស់ផ្ទះ។ រកមនុស្ស៤នាក់ទៀត​កាន់របស់របរផ្សេងៗទៀតរួមមាន៖ + អ្នកបីផ្លែដូងបិទក្រដាសមាស គឺដើម្បីឱ្យមានមាសប្រាក់​បរិបូរ គឺមាសប៉ុនដូងទុំ។ + អ្នកបីផ្លែត្រឡាច គឺដើម្បីឱ្យម្ចាស់ផ្ទះរកស៊ីកាក់កប ឡើងខ្ពស់ ដូចត្រឡាចវារឡើងទ្រើង។ + អ្នកបីឆ្មារសំបុរបីម្នាក់ គឺដើម្បីឱ្យអ្នកផ្ទះ​រកស៊ីមានបាន​កើតលាភយសសក្តិ មាសប្រាក់។ + អ្នកកាន់អាវុធ គ្រឿងចំបាំង តំណាងឱ្យភាពខ្លាំងក្លា ការពារខ្មាំងសត្រូវ, ឱ្យមានរិទ្ធិអំណាច សត្រូវខ្លបខ្លាចគ្រប់ទិសទី។

Comentarios


LIKE US ON FACEBOOK

ព័ត៌មានថ្មីៗ

FOLLOW US ON THIS

  • Facebook Social Icon
  • Twitter Social Icon
  • Instagram Social Icon
  • Google+ Social Icon
  • Pinterest Social Icon
  • Blogger Social Icon
  • Vimeo Social Icon

ចំនួនអ្នកចូលទស្សនា៖

bottom of page