ស្វែងយល់ពីចិត្តវិទ្យានៅក្នុងការបង្រៀន
ចិត្តវិទ្យា គឺជាវិទ្យាសាស្រ្ត ដែលសិក្សាពីបាតុភូតចិត្ត “ច្បាប់កំណកំណើត និងការលូតលាស់”។ ចិត្តវិទ្យាជាវិទ្យាសាស្ត្រព្រោះចិត្តវិទ្យាមានកម្មវត្ថុសិក្សាច្បាស់លាស់កម្មវិធីសិក្សា ជាក់លាក់ និងមានផលប្រយោជន៍ដល់សង្គម។ –កម្មវត្ថុសិក្សារបស់ចិត្តវិទ្យាគឺសិក្សាអំពីបាតុភូតចិត្តរបស់មនុស្ស។ បាតុភូតនេះកើតឡើងនៅក្នុងខួរក្បាលរបស់មនុស្សហើយវាស្តែងចេញមកក្រៅតាមរយៈអំពើនិងសកម្មភាព។ –កម្មសិក្សាមានវិធីសង្កេត (កាយវិការ ទឹកមុខ ពាក្យសម្តី ) វិធីសន្ទនា និងវិធីពិសោធន៍។ –អត្ថប្រយោជន៍របស់ចិត្តវិទ្យាៈមានប្រយោជន៍ណាស់ចំពោះជីវភាពរស់នៅក្នុងសង្គម ជាពិសេសសកម្មភាព ការងារ ក្នុងការសិក្សា ក្នុងការព្យាបាលជំងឺ ក្នុងវិស័យយោធា និងក្នុង វិស័យសិល្បៈ ។ ឧទាហរណ៍ៈគ្រូបង្រៀនត្រូវស្វែងយល់ពីចិត្ត ឫកពារ អាកប្បកិរិយា របស់សិស្ស ។ នៅក្នុងវិស័យអប់រំគ្រប់កម្រិតសិក្សាទាំងអស់ គ្រូបង្រៀន និងសាស្ត្រាចារ្យ គម្បីស្គាល់ ចិត្តគំនិតឫកពារអាកប្បកិរិយា និងយល់ដឹងពីស្ថានភាពរស់នៅរបស់សិស្ស និងយុវសិស្ស (ពិសេសជំទង់)ឲ្យបានគ្រប់ជ្រុងជ្រោយគឺសំដៅលើកកម្ពស់គុណភាពអប់រំ ធ្វើយ៉ាងណា អប់រំសិស្ស ឬបង្ហាត់បង្រៀនសិស្សទៅតាមចំណង់ចំណូលចិត្ត ឬឧបនិស្ស័យរបស់ពួកគេ ។ ការបង្ហាត់ បង្រៀនបែបនេះអាចឲ្យសិស្សទទួលបានលទ្ធផលខ្ពស់ ។ ឧទាហរណ៍ៈ សិស្សឈ្មោះ (ក) មាន ចំណង់ចំណូលចិត្តចង់ធ្វើជាវេជ្ជបណ្ឌិត ដូចនេះ គេត្រូវជ្រើសរើសយកថ្នាក់វិទ្យាសាស្រ្តដើម្បីតម្រង់ទិសទៅរកការរៀនពេទ្យរបស់គេ។ការបង្រៀន គឺជាមាគ៌ាមួយដ៏ប្រសើរសម្រាប់ជួយសិស្សានុសិស្សក្នុងរយៈពេលខ្លី ដើម្បីក្តាប់បាននូវ ចំណេះដឹង ។ ទំហំនៃចំណេះដឹងរបស់មនុស្សជាតិអភិវឌ្ឍឡើងយ៉ាងរហ័សណាស់ ប្រៀបបានទៅនឹងល្បឿនខ្យល់ព្យុះសង្ឃរា ។ ចំណេះធ្វើ និងរយៈពេលនៃ ការសិក្សា របស់សិស្ស មានរយៈពេលកំណត់ ។ គ្រូបង្រៀនមានតួនាទីអភិវឌ្ឍផ្នែករូបរាងកាយ និងបញ្ញាស្មារតីចំពោះ សិស្ស ។ សិស្សានុសិស្សជាវ័យជំទង់ មានការប្រែប្រួល ច្រើនទាំងផ្នែករូបរាងកាយ និងចិត្តគំនិត ។
ល្អ