top of page

លំនាំនៃការសរសេរកិច្ចតែងការបង្រៀន

លំនាំនៃការសរសេរកិច្ចតែងការបង្រៀន

មុននឹងលោក អ្នកធ្វើអ្វីមួយតែងមានគម្រោងជានិច្ច ទើបការងារដែលលោក អ្នកធ្វើទៅមិនខុស ឬខ្វះចន្លោះ ។ ដូចគ្នានេះដែរ ការបង្រៀនក៏ត្រូវមានគម្រោងច្បាស់លាស់ដែរ ដែលយើងហៅថា កិច្ចតែងការបង្រៀន។ ខាងក្រោមនេះ ជាលំនាំនៃការសរសេរកិច្ចតែងការបង្រៀនសម្រាប់លោកគ្រូ អ្នកគ្រូ សូមអាន និងស្វែងយល់ទាំងអស់គ្នា៖

សេចក្តីផ្តើមៈ –កំណត់វត្ថុបំណងឲ្យបានជាក់លាក់ ត្រឹមត្រូវ និងច្បាស់លាស់ –កំណត់ខ្លឹមសារមេរៀនឲ្យបានសមស្របទៅតាមពេលវេលា(១ម៉ោង ឬ ២ម៉ោងសិក្សា) –កំណត់សម្ភារបង្រៀនឲ្យបានសមស្របទៅតាមខ្លឹមសារមេរៀន និងជាសម្ភារងាយៗ –កំណត់រយៈពេលសកម្មភាពនីមួយៗឲ្យបានសមស្រប –រៀបចំសកម្មភាពតាមលំដាប់លំដោយ ហើយអាចសម្រេចបាន តាមវត្ថុបំណងមេរៀន –សកម្មភាពគ្រូ សិស្ស និងខ្លឹមសារមេរៀនត្រូវស៊ីសង្វាក់គ្នា –សំណួររបស់គ្រូត្រូវមានលក្ខណៈច្បាស់លាស់ –សកម្មភាពបង្រៀនត្រូវបម្រើឲ្យគោលវិធីសិស្សមជ្ឈមណ្ឌល –ខ្លឹមសារមេរៀនត្រូវផ្អែកលើសៀវភៅសិស្ស–គ្រូ ជាមូលដ្ឋាន ។ ក. វត្ថុបំណងៈ ១. ចំណេះដឹងៈ ជាបញ្ញត្តិព៌ត័មាន ទ្រឹស្តីរូបមន្ត វិធី ដែលសិស្សទទួលបាននៅពេលរៀន និងបង្រៀន ។ ក្នុងចំណេះដឹង គឺមិនទាន់ធ្វើការបកស្រាយ ឬពន្យល់ព្រឹត្តិការណ៍ឲ្យបានច្បាស់លាស់ទេ ។ កិរិយាស័ព្ទត្រូវប្រើមានដូចជាៈ ពណ៌នា រៀបរាប់ ប្រាប់ បង្ហាញ កំណត់និយមន័យ … ។ ២. បំណិនៈ

ជាការអនុវត្តចំពោះចំណេះដឹង ការហ្វឹកហាត់ ការប្រតិបត្តិ គណនា សរសេរ បកស្រាយតាមស្ថានភាពជាក់ស្តែង ។ កិរិយាស័ព្ទត្រូវប្រើមានដូចជាៈ វិភាគ បកស្រាយ ពន្យល់ ប្រៀបធៀប ទាញរកការច្នៃ ប្រឌិត សរសេរ ទាញរកអត្ថប្រយោជន៍ ផ្ទៀងផ្ទាត់ ធ្វើចំណាត់ថ្នាក់ អនុវត្ត សង្ខេប ធ្វើគំនូសបំព្រួញ … ។ ៣. ឥរិយាបថៈ

ជាការប្រែប្រួលនូវឥរិយាបថ អាកប្បកិរិយា ស្មារតី មនោសញ្ចេតនា ថែទាំ ការពារ ដែល មានលក្ខណៈបុគ្គល និងសង្គម (កែប្រែផ្លូវកាយ និងផ្លូវចិត្ត) ។​កិរិយាស័ព្ ទត្រូវប្រើមានដូចជាៈ ស្រឡាញ់ ស្អប់ ការពារ គោរព ថែរក្សា ចូលរួម ឧស្សាហ៍ តស៊ូ ព្យាយាម រើបំរាស់ បណ្តុះឥរិយាបថ … ។ ខ. ខ្លឹមសារមេរៀនៈ ខ្លឹមសារមេរៀនគឺជាអ្វីដែលគ្រូត្រូវបង្រៀនដល់សិស្ស។គ្រូត្រូវចែកខ្លឹមសារមេរៀននីមួយ ៗ ឲ្យបានច្បាស់លាស់ទៅតាមម៉ោងកំណត់ ។ គ. សម្ភារៈឧបទ្ទេសៈ សៀវភៅសិស្ស……………ដល់ទំព័រ………….. សៀវភៅគ្រូ…………………ដល់ទំព័រ………….. សម្ភារបន្ថែមសមស្របតាមមុខវិជ្ជារៀងៗខ្លួន ។ ឃ. ដំណឹកនាំមេរៀនៈ ជំហានទី១ : លំនឹងថ្នាក់ ឬរដ្ឋបាលថ្នាក់ៈ ជាសកម្មភាពដែលត្រូវត្រួតពិនិត្យរដ្ឋបាលថ្នាក់រៀនមាន ពិនិត្យអវត្តមាន អនាម័យ វិន័យ សណ្តាប់ធ្នាប់ និងសម្លៀកបំពាក់ … ។ ជំហានទី២ : រំលឹកមេរៀនចាស់ៈ ១.ខ្ទង់សកម្មភាពគ្រូ៖ សួរសំណួរផ្ទាល់មាត់ លំហាត់ប្រតិបត្តិ កែកិច្ចការផ្ទះ និងកែ សៀវ ភៅ… ។ ២.ខ្ទង់ខ្លឹមសារមេរៀន៖យកខ្លឹមសារមេរៀនចាស់ដែលពាក់ព័ន្ធនឹងមេរៀនថ្មី គឺជាខ្លឹមសារ មេរៀនដែលត្រូវចងចាំ ។ ៣.ខ្ទង់សកម្មភាពសិស្ស៖ ចម្លើយត្រូវនឹងចម្លើយផ្សេងៗរបស់សិស្ស គ្រូណែនាំសិស្សឲ្យធ្វើការងារជាក្រុម ឬជាបុគ្គល ។ ជំហានទី៣ : បង្រៀនមេរៀនថ្មី ឬ មេរៀនប្រចាំថ្ងៃ សកម្មភាពជាបន្តបន្ទាប់ដែលគ្រូត្រូវធ្វើ ដើម្បីអោយសម្រេចវត្ថុបំណងនៃមេរៀន ១. សកម្មភាពផ្ដើម –ដាក់សំណួរលើមេរៀនចាស់ ដើម្បីបញ្ជាក់ការចងចាំ –ដាក់សំណួរលើមេរៀនថ្មី ដើម្បីឈានចូលមេរៀនថ្មី ។ ២. សកម្មភាពបង្រៀនមេរៀនប្រចាំថ្ងៃ សកម្មភាពផ្ដើមនៃមេរៀននីមួយៗមានសកម្មភាពខុសៗគ្នា។មេរៀនខ្លះមានសកម្មភាព ជា ការសម្តែង ពណ៌នារូបភាព អំណានអត្ថបទ ការបំពេញក្រាប… ។ ក. ផ្ដើមមេរៀន បំផុសបញ្ហាដើម្បីទាក់ទងមេរៀនថ្មី ។ សិក្សាលើរូបភាព សំណួរបំផុស ។ ខ. ខ្ទង់ខ្លឹមសារ –សរសេរចំណងជើង និងសង្ខេបខ្លឹមសារសំខាន់នៃមេរៀន –សរសេរប្រធាន និងចម្លើយនៃលំហាត់ ។ គ. ខ្ទង់សកម្មភាពគ្រូ សរសេរពីសកម្មផ្សេងៗ ។ ជំហានទី៤ : ពង្រឹងពុទ្ធិ គ្រូចោទសួរសិស្ស ដើម្បីបញ្ជាក់ការយល់ដឹងទៅលើមេរៀនដែលបានបង្រៀនរួច ជាសំនួរ ត្រួតពិនិត្យចង់ដឹងថា សិស្សយល់មេរៀនបានកម្រិតណា ។ ជំហានទី ៥ : បណ្តាំផ្ញើ គ្រូអាចផ្តាំផ្ញើសិស្សរៀនមេរៀនឡើងវិញ ដាក់កិច្ចការឲ្យធ្វើនៅផ្ទះ ជួយការងារឪពុក ម្តាយ ឬឲ្យសិស្សមើលមេរៀនសម្រាប់ម៉ោងក្រោយទៀត ។

Comments


LIKE US ON FACEBOOK

ព័ត៌មានថ្មីៗ

FOLLOW US ON THIS

  • Facebook Social Icon
  • Twitter Social Icon
  • Instagram Social Icon
  • Google+ Social Icon
  • Pinterest Social Icon
  • Blogger Social Icon
  • Vimeo Social Icon

ចំនួនអ្នកចូលទស្សនា៖

bottom of page