top of page

គរុកោសល្យ វិធីសាស្ត្របង្រៀន (ភាគ៣)

ឃ. វិធីអព្ភន្តរញ្ញាណ អព្ភន្តរញ្ញាណ ជាវិធីមួយដែលត្រូវប្រើមធ្យោបាយដោយផ្ទាល់ ដើម្បីបង្រៀនសិស្ស ។ វិធី នេះសមស្របទៅនឹងទ្រឹស្តីនៃដំណើរពុទ្ធិ“អព្ភន្តរញ្ញាណរស់រវើកទៅគំនិតអរូបីគឺគំនិតអរូបី ទៅសកម្មភាព ប្រតិបត្តិ ដែលជាមាគ៌ាបដិសំយោគនៃការយល់ដឹងអំពីសច្ចភាព ។ ការបង្រៀនតាមបែបវិធី អព្ភន្តរញ្ញាណចែកចេញជា វិធីសង្កេត និងវិធីអធិប្បាយដោយ ប្រើប្រាស់អព្ភន្តរញ្ញាណ។វិធីទាំងពីរនេះផ្សារភា្ជប់យ៉ាងជិតស្និទ្ធ។ វិធីនេះត្រូវបាន សាស្រ្តាចារ្យ យកមកប្រើប្រាស់នៅពេលដែលសាស្រ្តាចារ្យត្រូវធ្វើអត្ថាធិប្បាយពីវត្ថុ ឬបាតុភូតណាមួយ ដោយប្រើ អព្ភន្តរញ្ញាណ ដើម្បីឲ្យសិស្សអាចដំណើរការទាញ សន្និដ្ឋាន បានតាមលក្ខណៈ វិទ្យាសាស្ត្រ ។ –វិធីអធិប្បាយ ជាវិធីដែលទាមទារឲ្យសិស្ស ប្រើប្រាស់មធ្យោបាយអព្ភន្តរញ្ញាណ ទាំងអស់ គឺនៅមុនពេល ក្នុងពេល និងក្រោយពេលសិស្សត្រូវសិក្សាមេរៀនថ្មី ។ វិធីអព្ភន្តរញ្ញាណ ផ្តល់នូវសារសំខាន់ច្រើនក្នុងការបង្រៀន និងការរៀនដូចជា៖ –ប្រមូលផ្តុំបាននូវការចូលរួមពីគ្រប់វិញ្ញាណទំាងអស់ –ធ្វើឲ្យសិស្សអភិវឌ្ឍបាននូវលក្ខខ័ណ្ឌងាយស្រួលឲ្យសិស្សយល់ចងចាំបានយូរបង្កបាននូវ ចំណងទាក់ទងរវាងប្រព័ន្ធប្រសាទទាំងឡាយបានយ៉ាងល្អ ។ –ធ្វើឲ្យសិស្សអភិវឌ្ឍបាននូវសមត្ថភាពខាងស្មារតី ប្រុងប្រយ័ត្ន ក្នុងការពិនិត្យសង្កេត មានចំណង់ចំណូលចិត្តក្នុងការចង់យល់ ចង់ដឹង ចង់ឃើញច្បាស់តាមលក្ខណៈវិទ្យាសាស្ត្រ ។ –បណ្តុះបណ្តាលសិស្សឲ្យមានលក្ខខណ្ឌងាយស្រួលក្នុងការផ្សារភា្ជប់ការសិក្សាទៅនឹងជីវភាពរស់នៅ ឬផលិតកម្ម… ។ ដូចនេះ វិធីអព្ភន្តរញ្ញាណ គឺជាវិធីមួយសម្រាប់សាស្រ្តាចារ្យយកទៅអនុវត្តក្នុងការ បង្ហាត់ បង្រៀនដើម្បីពង្រឹងនូវសមត្ថភាព បំរុងប្រយ័ត្នដល់សិស្ស ក៏ដូចជាសមត្ថភាពក្នុងការ បង្រៀនផ្ទាល់ ។ ង. វិធីពិសោធន៍ៈ វិធីពិសោធន៍គឺជាវិធីដែលត្រូវបានផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត។វិធីនេះត្រូវបានគេប្រើ យ៉ាងទូលំទូលាយ លើមុខវិជ្ជាឯកទេស រូបវិទ្យា គីមីវិទ្យា ជីវៈវិទ្យា … ។ វិធីពិសោធន៍ អនុវត្តក្នុងគោលបំណង ដូចតទៅ៖ –ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត –ធ្វើឲ្យសិស្សក្តាប់បាននូវចំណេះដឹងរឹងមាំ មានជំនឿលើភាពត្រឹមត្រូវ និងវិទ្យាសាស្ត្រ –បង្កនូវចំណង់ចំណូលចិត្តក្នុងការសិក្សា –ធ្វើឲ្យសិស្សមានស្មារតីចង់ឃើញ ចង់ដឹង យល់តាមរយៈវិទ្យាសាស្ត្រ –បណ្តុះបំណិន និងសង្កេតពិនិត្យ –មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់ឧបករណ៍ –ធ្វើឲ្យសិស្សមានទម្លាប់ធ្វើការងារ អំណត់ព្យាយាម មានគំនិតច្នៃប្រឌិត –បណ្តុះសិស្សឲ្យមានចរិតព្យាយាមអំណត់ក្នុងពេលពិសោធន៍ជៀសវាងគ្រោះថ្នាក់ជាមូល ហេតុនាំឲ្យមានគ្រោះថ្នាក់ដល់សុខភាព… ។ ម្យ៉ាងទៀតដើម្បីធ្វើឲ្យវិធីពិសោធន៍ទទួលបានលទ្ធផលល្អត្រូវរៀបចំសកម្មភាពមួយចំនួន ដូចជា៖

–កំណត់គោលបំណង –រៀបចំសិស្សជាបុគ្គល ឬក្រុម –សម្ភារៈសម្រាប់ពិសោធន៍ –កំណត់ទីកន្លែងជាក់លាក់ –ដំណើរការពិសោធន៍ ។

ដូចនេះការប្រើប្រាស់នូវវិធីពិសោធន៍គឺបានផ្តល់ប្រយោជន៍យ៉ាងច្រើនដល់គ្រូសម្រាប់ យកទៅបង្ហាត់បង្រៀនដល់សិស្ស ឲ្យទទួលបាននូវការយល់ដឹងច្បាស់លាស់ តាមលក្ខណៈ វិទ្យាសាស្ត្រ។ យកទ្រឹស្តីដែលមានទៅអនុវត្តក្នុងការប្រតិបត្តិ ជាក់ស្តែង ដើម្បី ស្វែងរកពុទ្ធិសច្ចៈ ។

Comments


LIKE US ON FACEBOOK

ព័ត៌មានថ្មីៗ

FOLLOW US ON THIS

  • Facebook Social Icon
  • Twitter Social Icon
  • Instagram Social Icon
  • Google+ Social Icon
  • Pinterest Social Icon
  • Blogger Social Icon
  • Vimeo Social Icon

ចំនួនអ្នកចូលទស្សនា៖

bottom of page