top of page

គរុកោសល្យ វិធីសាស្ត្របង្រៀន (ភាគ៦)

ខ.វិធីបង្រៀនតាមបែបអង្កេតស្រាវជ្រាវ នៅក្នុងវិធីនេះសិស្សត្រូវទទួលស្គាល់ថា បញ្ហាមានពិត ហើយត្រូវប្រឈមមុខដោះ ស្រាយបញ្ហានោះដើម្បីរាវរកចម្លើយសមស្របឲ្យឃើញ។វិធីបង្រៀនបែបអង្កេតស្រាវជ្រាវត្រូវបានបែងចែកជា ៦ ជំហានគឺ៖ –ជំហានទី១៖ ជ្រើសរើសបញ្ហា (បង្កើតស្ថានភាពងឿងឆ្ងល់ ឲ្យស្របគោលបំណងមេរៀន) –ជំហានទី២៖ បង្ហាញបញ្ហា និងដំណើរការអង្កេតដល់សិស្ស (ផ្តល់ព័ត៌មានគ្រប់គ្រាន់ដល់សិស្ស) –ជំហានទី៣៖ ប្រមូលទិន្នន័យដែលជាប់ទាក់ទងទៅនឹងបញ្ហា –ជំហានទី៤៖ បង្កើតទ្រឹស្តី និងពណ៌នាពន្យល់ទំនាក់ទំនងសមហេតុផល –ជំហានទី៥៖ សរសេរវិធាន ហើយវិភាគពន្យល់ទ្រឹស្តី –ជំហានទី៦៖ ការវិភាគ និងវាយតម្លៃលើដំណើរការសង្កេតស្រាវជ្រាវ ដូចនេះ វិធីអង្កេតស្រាវជ្រាវ គឺជាវិធីមួយដែលមានលក្ខណៈជាវិទ្យសាស្រ្តដែលជួយឲ្ សិស្សមានគំនិតស្រាវជ្រាវស្វែងរកចម្លើយប្រកបដោយភាពត្រឹមត្រូវស្របតាមសម្មតិកម្ម។ ការប្រើវិធីនេះគឺជួយឲ្យសិស្សរៀនស្គាល់ពីបញ្ហាវិភាគ ដោះស្រាយ វាយតម្លៃ ផ្សព្វផ្សាយ លទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់ខ្លួនប្រកបដោយភាពជឿជាក់ និងទំនុកចិត្ត ។ គ.វិធីបង្រៀនតាមបែបសហការ វិធីបង្រៀនតាមបែបសហការ ជាវិធីមួយដែលធ្វើឲ្យក្រុមមានលក្ខណៈសាមគ្គី ធ្វើការជាមួយគ្នាប្រកបដោយសុខដុមនីយកម្ម ដើម្បីឲ្យបានសម្រចគោលដៅអ្វីមួយ ។ វិធីនេះ មានមូលដ្ឋាន ៣ ដែលចងក្រងក្រុមឲ្យធ្វើការជាមួយគ្នាពីដើមរហូតដល់ចប់គឺ៖ –គោលដៅរបស់ក្រុម –ការធានាខុសត្រូវលើការងាររបស់បុគ្គលម្នាក់ៗ –សមាជិកម្នាក់ៗមានឱកាសឈានទៅរកជោគជ័យដូចៗគ្នា ។ ដូចនេះ ការបង្រៀនតាមបែបសហការ គឺបានជួយដល់ក្រុមដូចជា៖ –ការទាក់ទងគ្នាជាវិជ្ជមាន –ការប្រាស្រ័យទាក់ទងគ្នាដោយទល់មុខគ្នា –ការធានាខុសត្រូវលើការងាររបស់បុគ្គលម្នាក់ៗ –ការស្ទាត់ជំនាញក្នុងវិស័យសង្គម –ដំណើរការក្នុងក្រុម… ។ ឃ. វិធីបង្រៀនដោយប្រើប្រាស់ធនធានក្នុងសហគមន៍ ការបង្រៀនដោយប្រើប្រាស់ធនធានក្នុងសហគមន៍ ជាវិធីយ៉ាងស័ក្កសិទ្ធិ ដើម្បីបណ្តុះបណ្តាលសិស្សឲ្យមានទំនាក់ទំនងល្អទៅ នឹងបរិស្ថានជុំវិញ និងការរស់នៅក្នុង សហគមន៍ ។ ធនធានក្នុងសហគមន៍រួមមាន ហាងលក់ខោអាវ បណ្ណាល័យសាធារណៈ សារមន្ទីរកន្លែង ប្រវត្តិសាស្រ្តបុរាណ ព្រៃ បឹង … ទាំងអស់នេះហើយ ដែលគ្រូ អាចប្រើសម្រាប់ការបង្រៀន ។ ការបង្រៀនដោយប្រើប្រាស់ធនធានក្នុងសហគមន៍ ដែលគ្រូអាចយកមកប្រើប្រាស់មាន៖ –គំរូភ្ញៀវឧទ្ទេសៈ ប្រើធនធានមនុស្សសំខាន់ៗ នៅក្នុងសហគមន៍ជាមួយភ្ញៀវឧទ្ទេសក្នុងថ្នាក់ ។ –ដំណើរទស្សនៈកិច្ចសិក្សាៈ ប្រើកន្លែងសំខាន់ៗក្នុងសហគមន៍ សម្រាប់ការចុះកម្មសិក្សា –សម្ភាសន៍ៈ ការប្រើកម្រងសំណួរ ការសួរផ្ទាល់មាត់ ។ ដូចនេះ ការបង្រៀនដោយប្រើប្រាស់ធនធានក្នុងសហគមន៍ គឺជួយសិស្សអោយប្រើសមត្ថ ភាពវែកញែកបកស្រាយពន្យល់គោរពតាមផែនការដែលបានគ្រោងទុកចេះប្រើប្រាស់ សម្ភារៈដែលទាក់ទងជាពិសេសគឺយល់ដឹង និងមានទំនាក់ទំនងជិតស្និទ្ធ ជាមួយបរិស្ថាន ដែលនៅជុំវិញ និងក្នុងសហគមន៍ដែលខ្លួនរស់នៅ ។ ង.សកម្មភាពបង្រៀននិងរៀន៖

សកម្មភាពបង្រៀន និងរៀនតាមបែបអនុមានរួមនិងអនុមានញែកអនុមានរួមនិងអនុមានញែកគឺជាលំនាំដែលគេប្រើយុទ្ធវិធីក្នុងការគិត ឬក្នុងការបង្រៀន ។ការអនុវត្តគ្រប់វិធី បង្រៀនទាំងអស់ទោះជាបុរាណក្តី ទំនើបក្តីតែងតែប្រព្រឹត្តិតាមលំនាំទាំងពីរនេះ ។

Commentaires


LIKE US ON FACEBOOK

ព័ត៌មានថ្មីៗ

FOLLOW US ON THIS

  • Facebook Social Icon
  • Twitter Social Icon
  • Instagram Social Icon
  • Google+ Social Icon
  • Pinterest Social Icon
  • Blogger Social Icon
  • Vimeo Social Icon

ចំនួនអ្នកចូលទស្សនា៖

bottom of page